ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ខេត្តកោះកុង
កញ្ញាឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំស្តង់ដារទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យដល់អ្នកសម្របសម្រួលការងារលើកកំពស់គុណភាពតាមមន្ទីរពេទ្យ ។ ដែលមានការចូលរួមពីលោក វេជ្ជ. ក្រេង សុភា អនុប្រធានមន្ទីពេទ្យបង្អែកខេត្តកោះកុង និង លោកវេជ្ជ.មកពីមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល សរុប ៥ រូប ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅ ទីរួមខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយ៖នាយកដ្ឋានមន្ទីរពទ្យនៃក្រសួងសុខាភិបាល
ឧបត្ថម្ភដោយ៖ គំរោងលើកកំពស់គុណភាព និង សមធម៌សុខាភិបាលដំណាក់កាលទី ២
ថ្ងៃចន្ទ_សុក្រ ៨_១២ កើត ខែកត្តិក ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី ២០-២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣