/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយ លើកទី២ នូវ សាប៊ូ ចំនួន ៨១០ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធីសម្អាតដៃ (ទំហំA២) ២២,៤០០សន្លឹក បណ្ណប្រកាស (ទំហំA៤) ៤៣,២០០សន្លឹក និង ផ្ទាំងរូបភាព (ទំហំ១២៥cm x ១៦៣cm) ចំនួន៥៥០ផ្ទាំង ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយ លើកទី២ នូវ សាប៊ូ ចំនួន ៨១០ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធីសម្អាតដៃ (ទំហំA២) ២២,៤០០សន្លឹក បណ្ណប្រកាស (ទំហំA៤) ៤៣,២០០សន្លឹក និង ផ្ទាំងរូបភាព (ទំហំ១២៥cm x ១៦៣cm) ចំនួន៥៥០ផ្ទាំង ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ចំនួន៧ ជាអាទិភាព ដែលមានកណីឆ្លងជំងឺកូវីដ១៩ ទទួលបាន ម៉ាស់ ៤,០០០ប្រអប់(ស្មើនឹង ២០០,០០០ម៉ាស់) សម្រាប់មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់សាខា ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះមន្ត្រី-បុគ្គលិកសាខាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញេីដល់ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន