/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះពិនិត្យសិក្សាវាយតម្លៃធនធានឈើដាំប្រភេទអាកាស្យា របស់ក្រុមហ៊ុន ខេអេចសឺនសាន អេនធើប្រាយ ឯ.ក ដែលបានប្រមូលទិញឈើប្រភេទអាកាស្យា ពីចម្ការឈើដាំលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ

នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល បានសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោក ពេជ សុវត្ថារ៉ា អនុប្រធានការិយាល័យពាណិជ្ជកម្ម និងវិញ្ញាបនបត្រព្រៃឈើ ចុះពិនិត្យសិក្សាវាយតម្លៃធនធានឈើដាំប្រភេទអាកាស្យា របស់ក្រុមហ៊ុន ខេអេចសឺនសាន អេនធើប្រាយ ឯ.ក ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ។

ក្នុងគោលបំណងធ្វើការកែច្នៃ និងនាំចេញទៅប្រទេសកូរ៉េ។ សូមគោរពជូនជ្រាបថា ក្នុងឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ខេអេចសឺនសាន អេនធើប្រាយ ឯ.ក បានប្រមូលទិញឈើប្រភេទអាកាស្យា ពីចម្ការឈើដាំលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង និងបានស្នើសុំគោលការណ៍នាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសកូរ៉េ នូវប្រភេទឈើអាកាស្យាកាត់ជាកង់ៗ ចំនួន ៣០០ស្ទែរ។

ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ