តាតៃក្រោម,ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ សហការជាមួយប៉ុស្ដិ៍បគរបាល ចុះផ្សព្វផ្សាយវេទិកាសាធារណៈ គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង និងដោយមានការចូលរួមពីលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រ ឃុំ សង្កាត់ និង លោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ។លោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមផ្សព្វផ្សាយ និងជម្រុញប្រជាពលរដ្ឋ ស្វែងយល់អំពីអត្ថប្រយោជន៍នៃអត្រានុកូលដ្ឋាន និងការផ្ដល់សេវាសាធារណៈ និងលោក អ៊ឹង បឺត បានចូលរួមផ្សព្វផ្សាយអំពីសេចក្ដីណែនាំស្ដីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបញ្រ្ជាបការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការអនុវត្តន៍ គោលនយោបាយភូមិឃុំ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។សមាសភាពចូលរួម ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ អនុភូមិកោះអណ្ដែត និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤៥នាក់ ស្រី ២៥នាក់។