រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច ពិធីសំណេះសំណាលជាមួយប្រជាការពារភូមិព្រែកស្មាច់ និងភូមិពាមកាយ

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច​ បានរៀបចំកម្មវិធីជួបជុំសំណេះសំណាល​សួរសុខទុក្ខ​ប្រជាការពារភូមិព្រែកស្មាច់​ និងភូមិពាមកាយ ក្រោមអធិបតីភាពលោក​ សា​យ ហេង​ មេឃុំកោះស្ដេច​ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ នាយប៉ុស្តិ៍រដ្ឋបាល​ ប្រជាការពារភូមិព្រែកស្មាច់​ និងភូមិពាមកាយ។ ក្នុងពិធីសំណេះសំណាលនេះ​ លោកមេឃុំ​ បាន​ថ្លែងអំណរគុណដល់កម្លាំង​ប្រជាការពារ​ភូមិទាំងពីរ​ ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃក្នុងការ​ចូលរួមថែក្សាការពារសន្តិភាព​ សុខសុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ទាបពីបានសំណេះសំណាលចប់​ លោកមេឃុំ​ និងក្រុមការងាររដ្ឋបាលឃុំកោះស្ដេចបាន​ ឧបត្ថម្ភអង្ករ​ម្នាក់ ១បាវ​​ មានទម្ងន់ ៥០គីឡូក្រាម​ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាការពារចំនួន ២១នាក់​ ស្ថិតនៅស្នាក់ការភូមិពាមកាយ​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​។

ថ្ងៃសុក្រ​ ៥កើត ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទទាក់ទង