តាមការចាត់តាំងដោយរដ្ឋបាលស្រុកលោក ឈុន ចាន់ណា ប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុង បានចូលរួមជាមួយលោក គុំ សំនិត មន្ត្រីគម្រោងស្ទៀរប្រចាំស្រុកបូទុមសាគរ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង សម្របសម្រួលប្រជុំក្រុមកសិករ និងចុះតាមដាន ពិនិត្យ និងជួយដោះស្រាយបញ្ហារបច្ចេកទេសដល់កសិករ ពេលព្រឹកនៅភូមិកណ្តោល ពេលរសៀល នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===============
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣