នាថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំចុះហត្ថលេខា លើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង ការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង សម្រាប់ដំណាក់កាល XXIII (រដូវប្រាំង ២០២៣-២០២៤) រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការជំនាញខេត្តគៀនយ៉ាង នៅមន្ទីរគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដោយលោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃអភិបាលខេត្តកោះកុង។