លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញចូលរួម កិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជាលើទឹកដីខេត្តកោះកុង សម្រាប់ដំណាក់កាល XXIII (រដូវប្រាំង ២០២៣-២០២៤ រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការជំនាញខេត្តគៀនយ៉ាង។
ថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ November 14, 2023