/ / /

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច ដល់បងប្អូន អ៊ំពូមីងប្រជាពលរដ្ឋ នៅចំនុចផ្ទះលោកមេភូមិ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច ដល់បងប្អូន អ៊ំពូមីងប្រជាពលរដ្ឋ នៅចំនុចផ្ទះលោកមេភូមិ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខានៗមកផ្សព្វផ្សាយដូចខាងក្រោម
-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ
-គ្មានអំពើលួចឆក់ប្លន់ និងក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ
-បង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ។
+បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានកូនអាយុ១៥ឆ្នាំឡើងអោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទាំងអស់គ្នា ។
+ពន្យល់ណែនាំពួកគាត់ពេលជិះម៉ូតូត្រូវមានកញ្ចក់មើលក្រោយ ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ជិះតាមល្បឿនដែលបានកំណត់ ។
*ប្រជាពលរដ្ឋ ចូលរួមចំនួន២៤នាក់ ស្រី១៥នាក់
*មានការចូលរួមពីផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ ផ្នែកព្រហ្មទណ្ឌ លោកអនុភូមិ និងប្រជាការពារ ។

ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
November,15,2023

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកម្មវិធីប្រគល់គោគួរបានជានិម្មិតរូប ចំនួន ៨៩ក្បាល ជូនដល់គណៈកម្មាធិការវិហាភូមិ៤ សម្រាប់ប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជី នៅពេលខាងមុខ

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងពិធីក្នុងកម្មវិធីរត់ប្រណាំង អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង