លោក សន ប៊ុនធឿន មេភូមិតាមាឃ ដឹកនាំក្រុមការងារភូមិ ប្រជាការពារភូមិ សហការជាមួយប្រជាពលរដ្ឋក្នុងភូមិ ចុះជួសជុលផ្លូវចូលក្នុងភូមិជាបណ្តោះអាសន្ន នៅចំណុចព្រំប្រទល់ភូមិតាមាឃ និងភូមិប្រទាល ដែលត្រូវបានខូចនារដូវវស្សា បណ្តាលមកពីទឹកហូរកាត់ និងមានជង្ហុក ដក់ទឹក ជាច្រើនកន្លែង ជាហេតុបង្កការលំបាកក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅភូមិ។
បញ្ជាក់៖ ផ្លូវនេះ នឹងត្រូវបានជួសជុលកែលម្អឡើងវិញពីសំណាក់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង នារយៈពេលខ្លីខាងមុខ។
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
--------------------------------------
ថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
វេលាម៉ោង ០៩:៣០នាទីព្រឹក