/ / /

សកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋអញ្ជើញមកចុះបញ្ជីក្បាលដីជាប្រព័ន្ធ សម្រាប់ភូមិជីមាល ស្ថិតក្នុងភូមិសាស្ត្រឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

សកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋអញ្ជើញមកចុះបញ្ជីក្បាលដីជាប្រព័ន្ធ សម្រាប់ភូមិជីមាល ស្ថិតក្នុងភូមិសាស្ត្រឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

សូមបញ្ជាក់ថា៖ ក្រុមការងារប្រព័ន្ធ នឹងបន្តចុះជូនបងប្អូនប្រជាពលរដ្ឋចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការ នៅសាលាឃុំអណ្តូងទឹក។

អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋក្នុងភូមិជីមាល មេត្តារួសរាន់មកបំពេញបែបបទ ដើម្បីចុះបញ្ជីក្បាលដីឲ្យបានគ្រប់ៗគ្នា។

***សូមភ្ជាប់មកជាមួយ

– អត្តសញ្ញាណប័ណ្ណ (បញ្ជាក់ពីសាលាស្រុក)

– សេចក្តីចំលងសំបុត្រកំណើត

– សេចក្តីចំលងសំបុត្រអាពាហ៍ពិពាហ៍

– ឯកសារលិខិតបញ្ជាក់ដីធ្លី

ប្រភពៈរដ្ឋបាលឃុំអណ្ដូងទឹក

—————————————–

ថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវេទិកា“ពិភាក្សា ជាមួយយុវជនខេត្តកោះកុង ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ