រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋានសុខាភិបាល និង អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ស្តីពីការគ្រប់គ្រងជំងឺគ្រុនចាញ់ ។

ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីមូលដ្ឋានសុខាភិបាល និង អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់(VMWs, & MMWs) ស្តីពីការគ្រប់គ្រងជំងឺគ្រុនចាញ់ មកពី មន្ទីរពេទ្យបង្អែកខេត្ត ចំនូន ២ រូប មណ្ឌលសុខភាព ស្មាច់មានជ័យ ០២ រូប, មណ្ឌលសុខភាព ស្ទឹងវែង ០២ រូប,មណ្ឌលសុខភាព នាងកុក ០២ រូប, មណ្ឌលសុខភាព ប៉ាក់ខ្លង ០២ រូប មណ្ឌលសុខភាពត្រពាំងរូង ០២ រូប ,មណ្ឌលសុខភាព គិរីសាគរ ០២ ,មណ្ឌលសុខភាព ឬស្សីជ្រុំ ០២ រូប,មណ្ឌលសុខភាព កោះកាពិ ០២ រូប និង ប៉ុស្តិ៍សុខភាពទាំង ៩ ចំនួន០១ រូបៗ សរុប ២៦ រូប រួមទាំងអ្នកស្ម័គ្រចិត្តភូមិមកពី ៤ មណ្ឌលសុខភាព (ត្រពាំងរូង, គិរីសាគរ, ឬស្សីជ្រុំ, នាងកុក) សរុប ៣០​​ ភូមិ ដែលមានអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ចំនួន ៥៨ រូប ។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ក្រោមការឧបត្ថម្ភដោយគំរោងមូនិធិសកលតាមរយៈអង្គការ URC ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំរយៈពេល ០៤ ថ្ងៃ ចែកចេញជា២វគ្គ។

- វគ្គទី១សម្រាប់ថ្នាក់មូលដ្ឋានសុខាភិបាល

នៅវិទ្យាល័យ ហ៊ុន សែនត្រពាំងរូងឃុំត្រពាំងរូងស្រុកកោះកុងខេត្តកោះកុង។

ថ្ងៃចន្ទ-អង្គារ ១-២ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

-វគ្គទី២សម្រាប់ក្រុមអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ចាប់ពីថ្ងៃថ្ងៃពុធ-ព្រហស្បតិ៍ ៣-៤ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣



ថ្ងៃចន្ទ-ព្រហស្បតិ៍ ១-៤ កើត ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
November 13, 2023

អត្ថបទទាក់ទង