នាថ្ងៃចន្ទ ១កើត-អង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោក សោម ច័ន្ទតារ៉ា ប្រធានការិយាល័យ ហិរញ្ញវត្ថុ និងផ្គតផ្គង់ផែនការ និងស្ថិតិ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី"ថវិកាសមិទ្ធកម្ម"ដែលប្រព្រឹត្តទៅរយ:ពេល ០២ថ្ងៃ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិតិ្តបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនិងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីរាជធានី-ខេត្ត ។
សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង: ដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់ថ្នាក់ដឹកនាំ ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី.ខេត្ត ក្នុងការរៀបចំផែនការថវិកាឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តនារីរតនៈដូចជា÷
-ផ្តល់ជាឯកសារណែនាំអំពីដំណើរការនៃការរៀបចំថវិកាព័ត៌មានសមិទ្ធកម្ម(ថវិកាសមិទ្ធកម្ម)
-ផ្តល់ជាឧទាហរណ៍គំរូអំពីសមាសធាតុនៃថវិកាសមិទ្ធកម្ម-- _ធ្វើសាមញ្ញកម្មនូវវិធានមួយចំនួន និងបញ្ចូលតារាងមួយចំនួនទៅជាតារាងតែមួយ
-ពង្រឹងដំណើរការនៃការរៀបចំថវិកាតាមរយៈការដាក់ឲ្យប្រើប្រាស់នូវលក្ខខ័ណ្ឌ និងវិធានថ្មីមួយចំនួន ។