លោក អិក កួន មេឃុំថ្មស និងជាប្រធានក្រុមកាកបាទក្រហម ឃុំថ្មស បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន ១២ គ្រួសារ ស្មើនិង ១២ខ្នងផ្ទះ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ នាយប់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។ ក្រោយពីបាន ទទួលព័ត៌មានពីអាជ្ញាធរភូមិចំការលើ អំពីប្រជាពលរដ្ឋដែល រងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ លោកមេឃុំ និងអាជ្ញាធរភូមិបាននាំយកស័ង្កសី ៥០សន្លឹក ហ្វីប្រូ ១៤០សន្លឹក ព្រមទាំងដែកគោល ទៅប្រគល់ជូនប្រជាពលរដ្ឋដល់លំនៅឋាន ស្ថិតនៅក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំថ្មស
----------------------------
ថ្ងៃអង្គារ ២ កើត ខែកត្តឹក ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ រសៀលម៉ោង ៣ : ២០នាទី