ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៉ឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំ ស្មៀនឃុំ ជំនួយការឃុំ ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីចូលរួមកិច្ចប្រជុំក្រោមប្រធានបទ ការគ្រប់គ្រងហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ របស់សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងមានការសម្របសម្រួលដោយលោក សៀក សាបុន ជាគ្រូបង្គោលអង្គការសហគមន៍មូលដ្ឋាន និងជាប្រធានសហគមន៍ការពារធនធានធម្មជាតិពាមក្រសោប ដែលមានសមាសភាពចូលរួមចំនួន៣៦នាក់ ស្រី១៩នាក់ ដែលមានទីតាំងនៅសាលាឃុំចាស់ ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕
ប្រភព ៖ លឹម ឧត្តម