រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឡាន សិរិ ជំទប់ទី១ និងលោក រ័ត្ន និត មេភូមិព្រែកខ្យង ចុះប្រគល់ប័ណ្ណសមធម៌និង ប័ណ្ណងាយរងហានិភ័យ ជូនដល់ប្រជាពលរដ្ឋចំនួន១ គ្រួសារ និងបានបន្ដចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារដែលមានជីវភាពខ្វះខាត

លោក វ៉ន វ៉ាត មេឃុំតានូន បានចាត់តាំង លោក សំឡាន សិរិ ជំទប់ទី១ និងលោក រ័ត្ន និត មេភូមិព្រែកខ្យង ចុះប្រគល់ប័ណ្ណសមធម៌និង ប័ណ្ណងាយរងហានិភ័យ ជូនដល់ប្រជាពលរដ្ឋចំនួន១ គ្រួសារ និងបានបន្ដចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារដែលមានជីវភាពខ្វះខាត នឹងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គ្រួសារក្រីក្រ ដែលមានទីលំនៅបច្ចប្បន្ននៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព :រដ្ឋបាលឃុំតានូន
—————————————
ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
វេលាម៉ោង ៨:៣០នាទីព្រឹក

អត្ថបទទាក់ទង