រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៉ឹង គី ជំទប់ទី១ឃុំ បានដឹកនាំក្រុមការងារឃុំ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គមនានា (ពត៍មានវិទ្យា) នៅសាលប្រជុំសាលាស្រុកកោះកុង ។

ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀលលោក អ៉ឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ  ជំនួយការហិរញ្ញវត្ថុឃុំ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គមនានា រួមមានគេហទំព័រហ្វេសប៊ុក និងតេលេក្រាម (ពត៍មានវិទ្យា) ដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។

ប្រភព : លឹម ឧត្តម

អត្ថបទទាក់ទង