/ / /

លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានអញ្ជើញអមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំបច្ចេកទេសនៃវេទិកាបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣ THE PEMSEA NETWORK OF LOCAL GOVERNMENTS (PNLG) ANNUAL FORUM 2023 ។

លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានអញ្ជើញអមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង ចូលរួមកិច្ចប្រជុំបច្ចេកទេសនៃវេទិកាបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣ THE PEMSEA NETWORK OF LOCAL GOVERNMENTS (PNLG) ANNUAL FORUM 2023 ដែលរៀបចំឡើងនៅទីក្រុងស៊ែមិន ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំបច្ចេកទេសនេះរៀបចំឡើងក្នុងគោលបំណងជជែកពិភាក្សា បង្ហាញពីបញ្ហាប្រឈម លទ្ធផលជោគជ័យ និងផែនការបន្តរួមគ្នានៃគម្រោង ICM សម្រាប់សមាជិកនៃបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រទេសក្នុងតំបន់ និងដៃគូរអភិវឌ្ឍពាក់ព័ន្ធ ដោយផ្តោតសំខាន់លើការកសាងសេដ្ឋកិច្ចសមុទ្រ Blue Economy សម្រាប់សហគមន៍ និងប្រជាជនក្នុងតំបន់ និងដើម្បីចូលរួមថែរក្សា ការពារជីវិតក្រោមទឹក Life Below Water ដែលជាគោលដៅ SDG 14 របស់អង្គការសហប្រជាជាតិ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/03/2026

    លោកឧត្តមសេនីយ៍ ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង និងភរិយា អញ្ជើញជាគណៈធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់នារី និងគ្រួសារ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសទេស រោគស្ត្រី ស្ម័គ្រចិត្ត ជនជាតិបារាំង មកពីប្រទេសបារាំង ផ្ដល់ការព្យាបាលដោយការវះកាត់ជំងឺរោគស្ត្រី ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក