/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី បានចូលរួមដាំដើមឈើប្រភេទដើមផ្កាត្របែកព្រៃ ចំនួន២០ដើម តាមបណ្តោយផ្លូវជាតិ៤៨

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយក រដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ  ការិយាល័យចំណុះ នៃរដ្ឋបាលស្រុក ឧទ្យានជាតិបូទុមសាគរ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារភូមិ និងយុវជន ស.ស.យ.ក បានចូលរួមដាំដើមឈើប្រភេទដើមផ្កាត្របែកព្រៃ ចំនួន២០ដើម តាមបណ្តោយផ្លូវជាតិ៤៨ ចាប់ពីគល់ស្ពានត្រើយខាងត្បូងមកដល់មុខសាលាស្រុក   ដើម្បីអបអរសាទរខួបលើកទី៧០ ទិវា បុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២៣ ដែលបានមកពីការឧបត្ថម្ភពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ស្ថិតនៅក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ (Independence Day)

វេលាម៉ោង ០៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង

  • ហេង គីមឆន/
    30/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ»

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបើក ពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • ហេង គីមឆន/
    30/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក.ខេត្ត  ប្រធាន អនុប្រធានគណកម្មាធិការ អ.ន.ក.ស្រុកស្រែអំបិល ប្រធាន អនុប្រធានសាខា អ.ន.ក.ឃុំបឹងព្រាវ បានបាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយសប្បុរសជន ប្រគល់ជូនដល់គ្រួសារនៃសពលោក លី គុណ (និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ស្ទឹងកំពង់តាជៃ-ត្រពាំងពាង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់