/ / /

លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលស្ដីទី បានធ្វើការណែនាំដល់អ្នកចិញ្ចឹមគោឈ្មោះ ខា សារ៉ូ ភេទស្រី រស់នៅភូមិជីមាល ឃុំអណ្តូងទឹក មិនឱ្យមានការចិញ្ចឹមសត្វដោយព្រលែងដើរតាមទីសាធារណៈបន្តទៀត

លោកស្រី អ៊ិន សោភ័ណ្ឌ  អភិបាលស្ដីទី បានធ្វើការណែនាំដល់អ្នកចិញ្ចឹមគោឈ្មោះ ខា សារ៉ូ ភេទស្រី រស់នៅភូមិជីមាល ឃុំអណ្តូងទឹក មិនឱ្យមានការចិញ្ចឹមសត្វដោយព្រលែងដើរតាមទីសាធារណៈបន្តទៀត។

សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលស្រុក បានរក្សាទុកគោ  ចំនួន ៣ក្បាលនោះ  ក្នុងសាលាស្រុកសិន  រង់ចាំម្ចាស់គោមកធ្វើការសម្របសម្រួល   និងធ្វើកិច្ចសន្យា ជាសាធារណៈ យកគោត្រលប់ទៅវិញ។ ដោយកន្លងមកឈ្មោះ ខា សារ៉ូ បានចិញ្ចឹមសត្វគោដោយព្រលែងអោយដើរពាសវាលពាសកាលតាមទីសាធារណ:ពុំបានគោរពតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកជាហេតុនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទីព្រឹក ម្ចាស់គោខាងលើបានមកសម្របសម្រួល និងធ្វើកិច្ចសន្យាផាកពិន័យ ទទួលយកគោដែលរដ្ឋបាលស្រុករក្សាទុកត្រឡប់ទៅផ្ទះវិញ។

អ្នកស្រី ខា សារ៉ូ ជាម្ចាស់គោ បានលើកឡើងថាកន្លងមកគាត់ជាប់រវល់កិច្ចការងារផ្សេងៗទើបពុំបានគ្រប់គ្រងសត្វចិញ្ចឹមបានល្អតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក តែចាប់ពីពេលធ្វើកិច្ចសន្យានេះទៅអ្នកស្រីសន្យាថានឹងគោរពតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ធានាថាមិនប្រលែងគោបន្តទៀតទេ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

វេលាម៉ោង១១:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានអញ្ជើញចូលរួមជាគណអធិបតីក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច (ហូកា) លើជំនាញ “ចុងភៅ Cooking” នៅសហគមន៍អេកូទេសចរណ៍ជីផាត

  • ហេង គីមឆន/
    30/03/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់​អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/03/2026

    លោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ តំណាងលោកស្រីប្រធាន បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងបុកគ្រឹះ បើកការដ្ឋានសាងសង់ អាគារមុន និងក្រោយសម្រាលថ្មី នៅមណ្ឌលសុខភាពប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    30/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង