រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី​ អ៊ិន​ សុភី​ អភិបាលរងស្រុកកោះកុង​ ដឹកនាំក្រុមការងារ​ និង​អាជ្ញាធរ​ឃុំត្រពាំងរូង​ ជួបពិភាក្សាជាមួយ​គណៈកម្មការ​វត្ត​ព្រះពុទ្ធកោះកុងក្នុង

ស្រុកកោះកុង​ : ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣​ លោកស្រី​ អ៊ិន​ សុភី​ អភិបាលរង​ នៃគណៈអភិបាលស្រុកកោះកុង​ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកកោះកុង​ និងអាជ្ញាធរឃុំត្រពាំងរូង​ ជួបពិភាក្សាជាមួយគណៈកម្មការ វត្ត ព្រះពុទ្ធកោះកុងក្នុង និងព្រះចៅអធិការវត្ត ព្រះពុទ្ធកោះកុងក្នុង​ ដេីម្បីត្រៀមលក្ខណ:ក្នុងការរៀបចំអង្គកឋិនទានសាមគ្គី ដើម្បីដ៏ង្ហែទៅវេរប្រគេន ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តព្រះពុទ្ធកោះកុងក្នុង ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដើម្បីជាប្រយោជន៍ក្នុងព្រះវិន័យកិច្ចព្រះសង្ឃនិងប្រមូលបច្ច័យកសាងរោងឧបោសថ ដែលមានបណ្តោយ​ ៩ម៉ែត្រ ទទឹង ៧ម៉ែត្រ ដែលមានការខ្វះខាត ឥដ្ឋការ៉ូ ស៊ីម៉ុងន៍ ថ្នាំលាបជញ្ជាំងដើម្បីកសាងបន្ត ។​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ខាងមុខនេះ

អត្ថបទទាក់ទង