នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌ ០១រូប បានដឹកនាំជួបប្រជុំជាពិភាក្សាមួយក្រុមការងារគម្រោង FFI ប្រចាំនៅខេត្តកោះកុង ស្តីពីការរាយការណ៍អំពីវឌ្ឍនៈភាព និងផែនការបន្តរបស់គម្រោងតំបន់ការពារសមុទ្រ នៃអង្គការសត្វព្រៃ និងរុក្ខជាតិ នៅខណ្ឌរដ្ឋបាលជលផលកោះកុង មានអ្នកចូលរួមសរុបចំនួន ០៦ នាក់ ស្រី ០១នាក់។
ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង