លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ខេត្តកោះកុង ចូលរួមសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់ និងការផ្សព្វផ្សាយផែនការចូលរួមរបស់ជនជាតិដើមភាគតិច និងការអនុវត្តសុវត្ថិភាព បរិស្ថាន និងសង្គម នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាដំណាក់កាលទី១ និងដំណាក់កាលទី២ (CNP I-II)
រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម។
សិក្ខាសាលាផ្តោតសំខាន់លើការធានាដល់ការវិនិយោគជាសាធារណៈដែលមិនបង្កនូវផលប៉ៈពាល់ជាអវិជ្ជមាន ឬគំរាមកំហែងទៅលើនិរន្តភាពនៃលំនឹងបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សង្គម វប្បធម៌ ប្រពៃណី និងជនជាតិដើមភាគតិច បញ្ជៀសឱ្យបាននូវផលប៉ៈពាល់ជាអវិជ្ជមានទៅលើសុខភាព សេដ្ឋកិច្ច យេនឌ័រ និងការរំលោភបំពានផ្សេងៗដែលបណ្តាលពីកិច្ចអភិវឌ្ឍ តម្រូវឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់លើផលប៉ៈពាល់ និងហានិភ័យចំពោះបរិស្ថាន។
ថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ November 7, 2023







