រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជីមាល និងភូមិអណ្តូងទឹក ជ្រាបថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៤:៣០នាទីរសៀល មានគោចំនួន ៣ក្បាល បានចូលមកដល់បរិវេណសាលាស្រុក ដោយម្ចាស់គោ មិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកបូទុមសាគរ ដេីម្បីអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកអោយមានប្រសិទ្ធភាព។
រដ្ឋបាលស្រុកសូមរក្សាទុកគោ ចំនួន ៣ក្បាលនោះ ក្នុងសាលាស្រុកសិន រង់ចាំម្ចាស់គោមកធ្វេីការសម្របសម្រួល និងធ្វេីកិច្ចសន្យាជាសាធារណៈ យកគោត្រលប់ទៅវិញ។
អាស្រ័យហេតុនេះ សូមបងប្អូនដែលជាម្ចាស់គោខាងលេី បានឃេីញហេីយ សូមមេត្តារួសរាន់ មកធ្វើកិច្ចសន្យា ក្នុងករណីដែល គោ អស់លោក លោកស្រី បំផ្លាញដំណាំក្នុងបរិវេណសាលាស្រុក រដ្ឋបាលស្រុកនឹងធ្វេីការផាកពិន័យ ក្នុងដំណាំមួយដេីម សមស្របណាមួយតាមជាក់ស្តែង។
សូមបងប្អូនដែលរស់នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ សូមចូលរួមចែករំលែកព័ត៌មានខាងលេី អោយដល់ម្ចាស់សត្វគោខាងលេី និងម្ចាស់សត្វចញ្ចឹមដទៃទៀត បានជ្រាបជាដំណឹង។
រដ្ឋបាលស្រុកសូមអរគុណបងប្អូន ដែលចូលរួមសហការ និងជួយធ្វេីអោយសណ្តាប់ធ្នាប់ សាធារណៈក្នុងស្រុករបស់យេីងមានភាពល្អប្រសេី។ សូមអរគុណ!!!
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣