ពេលរសៀល
លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកអនុប្រធានមន្ទីរ និងមន្រ្តីជំនាញពាក់ព័ន្ធ បានជួបពិភាក្សាជាមួយក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីពិភាក្សាការអនុវត្តគម្រោងអភិរក្សអណ្តើងហ្លួងខេត្តកោះកុង ជាពិសេសដើម្បីពិនិត្យបញ្ចប់លើខ្លឹមសារសេចក្តីព្រាង “ កិច្ចព្រមព្រៀងអនុវត្តគម្រោង រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអង្គការ WCS ” នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង