លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាប្រធានគណៈកម្មការរដ្ឋបាលបានអញ្ញើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដើម្បីកំណត់ទំហំ និងដីចំណីប្រឡាយ ព្រែក ផ្លូវ ។ល។ និងដោះស្រាយបញ្ហានានា ដើម្បីត្រៀមបិទផ្សាយទិន្នន័យក្បាលដីដែលមានលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំកណ្តោល និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីឈានទៅដល់ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្បាលដីដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ជាមួយលោក អភិបាលរងស្រុកបូទុមសាគរ ទីចាត់ការអន្ដរវិស័យ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានវាលវាល ១ ប្រធានវាល២ ប្រធានវាល៣ លោកមេឃុំ លោកមេភូមិពាក់ព័ន្ធ និងមន្ត្រីជំនាញមួយចំនួន។
ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣.នៅសាលប្រជុំ ខ សាលាខេត្តកោះកុង























