ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សកម្មភាពមន្ត្រី បុគ្គលិកនៅតាមផ្នែកមួយចំនួននៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ធ្វើការអប់រំសុខភាពដល់អ្នកជំងឺ និងក្រុមគ្រួសារ នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្រៅពីការថែទាំ-ព្យាបាល គ្រប់ផ្នែកនៅក្នុងមន្ទីរពេទ្យតែងតែធ្វើការអប់រំសុខភាពជាប្រចាំដល់អ្នកជំងឺ និងក្រុមគ្រួសារឱ្យយល់ដឹងអំពីការបង្ការជំងឺ ការថែទាំ ព្យាបាលបឋម និងវិធីសាស្ត្រផ្សេងៗដែលអាចចូលរួមអនុវត្តបាននៅគេហដ្ឋានដើម្បីឱ្យមានសុខភាពល្អ យល់ដឹងអំវិធីបង្ការជំងឺ និងរោគសញ្ញាជំងឺមួយចំនួន ដើម្បីមកទទួលសេវាការថែទាំ ព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេលវេលា ដែលនេះជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយអត្រាជំងឺ និងអត្រាឈានទៅរកភាពធ្ងន់នៃជំងឺ ដូចពាក្យស្លោកមួយបានពោលថា < ការពារប្រសើរជាងព្យាល> ស្របទៅតាមបេសកកម្មរបស់មន្ទីរពេទ្យ។