កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការជាមួយអាជ្ញាធរភូមិ ៤ ចុះផ្សព្វផ្សាយវេទិការសាធារណៈគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច
ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
-/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
-/មានអំពើ លួច ឆក់ ប្លន់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងក្មេងទំនើង។
-/ជំរុញឲឱ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពនិងអ្នកគ្រប់អាយុ ១៥ឆ្នាំឡើង ឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការក្រុង ។
+ដោយមានការចូលរួម:
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៥នាក់ ស្រី០១នាក់
-ប្រជាពលរដ្ធចំនួន ១៦នាក់ ស្រី០៤នាក់។ វេលាម៉ោង១០:០៥ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




