រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារក្រីក្រចំនួន ៦០គ្រួសារ ក្នុងនោះ ឃុំពាមក្រសោប និងឃុំប៉ាក់ខ្លង

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោក លោកស្រីសមាជិកគណៈកម្មាធិការអនុសាខា លោក លោកស្រី អនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា និងក្រុមការងារកាកបាទក្រហមឃុំពាមក្រសោប ឃុំប៉ាក់ខ្លងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារក្រីក្រចំនួន ៦០គ្រួសារ ក្នុងនោះ ឃុំពាមក្រសោបចំនួន ២០គ្រួសារ ឃុំប៉ាក់ខ្លង៤០គ្រួសារ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងឱកាសនោះ លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ ។
សម្ភារដែលអនុសាខាប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២០គក្រ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ទឹកសុទ្ធ០២យួរ ព្រមទាំងថវិកាចំនួន២០,០០០ រៀល ។
នៅសាលប្រជុំសាលាស្រុក
វេលាម៉ោង២:៣០នាទីរសៀល
ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទទាក់ទង