លោកស្រីប្រធានមន្ទីរ បានចាត់មន្ដ្រីទទួលបន្ទុកការងារព័ត៌មាន និងឌីជីថល របស់មន្ទីរកិច្ចការនារីខេត្ត ២រូប ចូលរួមវគ្គបណ្តុះបណ្តាលស៊េរីទី២ ស្តីពី «ការបង្កើតមាតិកាឌីជីថល និងការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ ប៊ុន ពុទ្ធី រដ្ឋលេខាធិការ ក្រសួងកិច្ចការី និងមានការចូលរួមពីលោកជំទាវ ថងភៀន ឆ័យម៉ាលី អនុរដ្ឋលេខាធិការ លោក គង់ សុវណ្ណ តំណាងអង្គការ Catalyst+ ទីប្រឹក្សាបច្ចេកទេស និងសិក្ខាកាមជាមន្ដ្រីរាជការមកពីបណ្ដាមន្ទីរកិច្ចការនារីរាជធានី ខេត្តទាំង២៥ សរុបចំនួន ៥៥រូប នៅសាលប្រជុំទីស្ដីការក្រសួងកិច្ចការនារី។
វគ្គបណ្តុះបណ្តាលជាស៊េរីទី២ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីអន្តរនាយកដ្ឋានទទួលបន្ទុកបណ្តាញសង្គម ក្រសួងកិច្ចការនារី និងមន្រ្តី ទទួលបន្ទុកការងារព័ត៌មាន និងឌីជីថល មន្ទីរកិច្ចការនារី ២៥រាជធានី-ខេត្ត ក្នុងការបង្កើតខ្លឹមសារ និងមាតិកាឌីជីថលដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។
ថ្ងៃពុធ ៣រោច ដល់ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ដល់០៣ ខែវិច្ឆិកា ឆ្នាំ២០២៣
#មន្ទីរកិច្ចការនារីខេត្តកោះកុង