/ / /

លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានបើកកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង លើកទី២ នៅសាលាឃុំអណ្ដូងទឹក

លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានបើកកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង លើកទី២ នៅសាលាឃុំអណ្ដូងទឹក ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។ លទ្ធផល នៃកិច្ចប្រជុំសម្របសម្រួល

ក្រោយពីបានប្រជុំ និងពិភាក្សាសម្របសម្រួលគ្នារួចមក។

-ភាគីដើមបណ្ដឹងយល់ព្រមចែកដី ៣០% ក្នុងទំហំដី ១០០% ទៅឱ្យភាគីចុងបណ្ដឹងដើម្បីបញ្ចប់រឿង។

-ភាគីចុងបណ្ដឹងពុំបានឯកភាពលើការបែងចែក៣០% នៃដីទំនាស់នោះ គឺភាគីចុងបណ្ដឹងចង់បានទំហំដីរួមទាំងអស់។

ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមក ភាគីទាំងពីរពុំយល់ព្រមឯកភាពគ្នាទេ ដោយភាគីចុងបណ្ដឹងបានដើរចេញពីអង្គប្រជុំក្នុងខណ:ដែលអង្គប្រជុំពុំទាន់បានចប់សព្វគ្រប់ ដែលនេះជាលើកទី ២ ហើយដែលភាគីចុងបណ្ដឹងបានដើរចេញ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

វេលាម៉ោង ០៨:៣០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ