រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-ក្រុមការងាក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុង បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អនិងថែទាំ ជាប្រចាំប្រពន្ធ័ធារាសាស្រ្តទំនប់ការពាទឹកប្រៃ ក្នុងឆ្នាំ២០២៣ ចំនួន ០៦កន្លែង​នៅស្រុកស្រែអំបិល​ និងស្រុកបូទុមសាគរ

ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-ក្រុមការងាក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុង បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អនិងថែទាំ ជាប្រចាំប្រពន្ធ័ធារាសាស្រ្តទំនប់ការពាទឹកប្រៃ ក្នុងឆ្នាំ២០២៣ ចំនួន ០៦កន្លែង រួមមាន៖

១.ប្រព័ន្ធធារាសាស្រ្ដទំនប់ការពារទឹកប្រៃបឹង ព្រាវ មានទីតាំងស្ថិតនៅឃុំបឹងព្រាវ ស្រុក ស្រែអំបិល ប្រវែង៥,៤៥០ម៉ែត្រ ផ្ទៃដីបង្ក បង្កើនផលស្រូវវស្សា ២,១៤០ហិកតា ។

២.ប្រព័ន្ធធារាសាស្រ្ដទំនប់ការពារទឹកប្រៃតានីស ក្នុងឃុំជីខលើ ស្រុកស្រែអំបិល មានប្រវែង២,០០០ម៉ែត្រ ផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៦៧៩ហិកតា ។

៣.ប្រព័ន្ធធារាសាស្រ្ដទំនប់ការពារទឹកប្រៃតាំកន់ស្ថិតនៅឃុំទឃុំកណ្តោល ស្រុកបូទុមសាគរមានប្រវែង៦,៦៥០ម៉ែត្រ ដែលមានផ្ទៃដីបង្ក បង្កើនផលស្រូវវស្សា៥៤២ហិកតា ។

៤.ប្រព័ន្ធធារាសាស្រ្ដទំនប់ការពារទឹកប្រៃកណ្តោល ក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ដែលមានប្រវែង៦,២៩៤ ម៉ែត្រ មានផ្ទៃដីបង្ក បង្កើនផលស្រូវវស្សា៧៧៥ហិកតា ។

៥.ប្រព័ន្ធធារាសាស្រ្ដទំនប់ការពារទឹកប្រៃជីមាល ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ដែលមានប្រវែង ៣,៤៨៩ម៉ែត្រ ដែលមានផ្ទៃដីបង្កបង្កើនផលស្រូវវស្សា៥១២ហិកតា ។

៦-ប្រព័ន្ធធារាសាស្រ្ត ទំនប់ការពារទឹកប្រៃជីត្រេះ ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ
ប្រវែង៧,៨១១ម៉ែត្រ ផ្ទៃដីបង្កបង្កើនផលស្រូវវស្សា៥០៨ ហិកតា។

ថ្ងៃច័ន្ទ ១រោជ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង