លោក សាង ស៊ីណេត ឣភិបាលរង ស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីសាលាស្រុក សហការជាមួយ ឣាជ្ញាធរភូមិ ឃំុ បានចុះត្រួតពិនិត្យផ្លូវលំគ្រួសក្រហម១ខ្សែ ប្រវែង២០០ម ទទឹង៤ម ស្ថិតនៅចំណុចភ្នំទេព ភូមិប្រលាន ឃំុកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលប្រជាពលរដ្ឋបានស្នើរឡើងក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!