លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ ទីតាំង និងបំពាក់ធុងសំរាមមានជើងទម្រ តាមសួនច្បារ ក្នុងមូលដ្ឋានសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដើម្បីភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តតាមទីសួនច្បារដាក់កាកសំណល់ ។ សមាសភាពចូលរួមមាន ៖ -លោក ហែម ប៊ុនយីម សមាជិកក្រុមប្រឹក្សាក្រុង
-លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាល
-លោក សូ សុខា នាយករងរដ្ឋបាល
-លោក គឹម សុផល ប្រធានការិ.បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ
-លោក ញ៉ែម យី ចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ
-លោក នាក់ សារឿន មេភូមិ១ សង្កាត់ស្មាច់មានជ័យ
និងតំណាងក្រុមហ៊ុនប្រមូលសំរាម ក្នុងក្រុងខេមរភូមិន្ទ ។
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។វេលាម៉ោង ៤៖៣០ នាទីល្ងាច
#សូមចូលរួមរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីសុខភាព និងភាពស្អាត#
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







