ថ្ងៃសុក្រ ១៣កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៣ នៅវេលាម៉ោង៨ និង០០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ ចូលរួមកិច្ចសហការសម្របសម្រួលជាមួយ ក្រុមការងារមន្ទីរផែនការខេត្ត ដឹកនាំដោយលោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត និងប្រធានការិយាល័យផែនការគាំទ្រ ឃុំ សង្កាត់ ស្រុកកោះកុង ដើម្បីចុះតាមដានត្រួតពិនិត្យ ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការផ្ដល់ប័ណ្ណសមធម៌ជូនក្រុមការងារឃុំ សង្កាត់ នៅសាលាឃុំកោះកាពិ ៕