លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បានចាត់លោក អ៊ូ សុភី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ប្រាជ្ញ សុខប្រាថ្នា អនុប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត ផ្នែកដោនស្ទីម ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសសុវត្ថិភាព លិខិតអនុញ្ញាត និងអាជ្ញាបណ្ណសម្រាប់សកម្មភាពផ្នែកដោនស្ទីម និង ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់លិខិតអនុញ្ញាត សម្រាប់ផ្នែកដោនស្ទីម ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត នៅសណ្ឋាគារអាស៊ានកោះកុង។
……………………………
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣