លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ចូលរួមកិច្ចប្រជុំបន្តធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ដ្រថ្មី ស្ដីពី ការបញ្ជ្រាបយេនឌ័រឆ្នាំ២០២៤-២០២៨ និងការលើកកម្ពស់ស្ថានភាព តួនាទី សិទ្ធិ និងសុខុមាលភាពស្ដ្រី ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីរួមខេត្តកែប។
កិច្ចប្រជុំនេះរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្នុងគោលបំណងដើម្បី៖
១- ប្រមូលធាតុចូលសម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ដ្របញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២- ផ្សព្វផ្សាយសេចក្ដីសង្កេតសន្និដ្ឋាន ៥៧ចំណុច លើរបាយការណ៍ជាតិលើកទី៦ ស្ដីពី ការអនុវត្តសញ្ញា CEDAW នៅកម្ពុជា
៣- ផ្សព្វផ្សាយការអនុវត្តអនុសាសន៍ ១២ចំណុចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣