លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែតុលា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២) ការកត់ត្រាបញ្ជីស្នាម (៣) ផែនការផលិត និង(៤) ផែនការអាជីវកម្ម បានសរុបចំនួន ០២ក្រុម ក្នុងនោះ ៖
១.ក្រុមអ្នកផលិត (បន្លែសុវត្ថិភាពភូមិតានី) មានអ្នកចូលរួមសរុបចំនួន ១៦នាក់ស្រី ០៤នាក់ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង
២.ក្រុមអ្នកផលិត (ត្រពាំងកណ្តោល) មានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី ០៨នាក់ នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង