លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានចាត់អោយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារអនុសាខា សហការជាមួយ លោកមេភូមិនាងកុក ចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ស្រ្តីក្រីក្រ ចំនួន០១គ្រួសារ មានឈ្មោះ សៃ រដ្ឋា អាយុ១៩ឆ្នាំ នៅផ្ទះជួល ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង។
-អំណោយដែលអនុសាខាជួយឧបត្តម្ភមាន÷ អង្ករ២០គ.ក ទឹកបរិសុទ្ធ០១យួរ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ថវិកា១០០,០០០រៀល ។
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣