លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) បានចុះត្រួតពិនិត្យតាមដានអនុវត្តលើបច្ចេកទេសដាំដុះដំណាំឳឡឹករបស់កសិករគម្រោង នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានចំនួន៥គ្រួសារ មានទំហំដីចាប់ពី ១,៥ហិកតា ទៅ ២ហិកតា។
ក្នុងការចុះត្រួតពិនិត្យនេះក្រុមការងារបានសង្កេតលើដំណាំឪឡឹកកំពុងលូតលាស់បានល្អ តែក៏កំពុងជួបប្រទះនូវសត្វល្អិត នឹងជំងឺកំពុងបំផ្លាញផងដែរ មានពពួកទ្រីប ដង្កូវវ៉ូង និងជំងឺផ្សិតជាដើម។ ក្រុមការងារក៏បានណែនាំពីការព្យាបាល នឹងកំចាត់ផងដែរ។
ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង