លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសំណង់អាណាធិបតេយ្យ ដែលប្រជាពលរដ្ឋសង់ នៅចំណុចបរិវេណជុំវិញស្ដូបអនុស្សាវរីយ៍ខេត្តកោះកុង និងបញ្ជាអោយរុះរើចេញជាបន្ទាន់ ព្រោះសំណង់តូបស្នាក់នៅតូចៗ អាណាធិបតេយ្យទាំងនេះធ្វើឲ្យខូចសណ្ដាប់ធ្នាប់ និង សោភ័ណភាពក្នុងក្រុង សមាសភាពចូលរួម ៖
-លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង
-លោក ញ៉ែម យី ចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ
-លោក នាក់ សារឿន មេភូមិ១ សង្កាត់ស្មាច់មានជ័យ
និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ ចំនួន ៣រូប
ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




