រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំដងពែង ផ្ដល់ការចុះឈ្មោះជូន លោកស្រី រុន ស្រីអូន សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ស្រុកស្រែអំបិល៖ កាលពីថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលឃុំដងពែង បានចុះឈ្មោះប្រជាពលរដ្ឋសម្រាប់កម្មវិធី "ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម ០២ឆ្នាំ" បានចំនួន ០១នាក់ ឈ្មោះ រុន ស្រីអូន អាយុ ២៨ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សូមបញ្ជាក់ផងដែរថា កម្មវិធី "ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម ០២ឆ្នាំ" នេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដែលត្រូវបានកំណត់ជារបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ​ក្នុង​គោលបំណង​លើកកម្ពស់​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​ ​សំដៅ​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា​ ​និង​បញ្ញា​ស្មារតី​ ​ពិសេស​សុខភាព​មាតា​ ​ ​និង​ទារក​។​

ប្រភព៖ ប៊ួ សុភា

អត្ថបទទាក់ទង