លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំគណៈកម្មា ធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ ប្រចាំខែតុលា ឆ្នាំ២០២៣ និងមានរបៀបវារ:ដូចខាងក្រោម÷
១. ពិនិត្យ និងអនុម័តកំណត់ហេតុខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលអនុវត្តខែតុលា ឆ្នាំ២០២៣
២. ពិនិត្យ និងអនុម័តរបាយកាណ៍ស្ថានភាពការិយាល័យ និងអង្គភាពពាក់ព័ន្ធ
៣. បញ្ហាផ្សេងៗ
៤. ផែនការសកម្មភាពបន្ត
អ្នកចូលរួមសរុប ១៧នាក់ ស្រី០៧នាក់
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
វេលាម៉ោង ៨:០០នាទីព្រឹក