រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ០៣រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «ការលើកកម្ពស់ការចូលរួមរបស់អ្នកម្ដាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន» នៅទីរួមខេត្តតាកែវ!

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានចាត់មន្ដ្រី ០៣រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «ការលើកកម្ពស់ការចូលរួមរបស់អ្នកម្ដាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន» ក្រោមអធិបតីភាព៖
១- លោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការ ទទួលបន្ទុកជំនួយការរដ្ឋលេខាធិការលើការងារជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងកិច្ចការនារី
២- ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
៣- លោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ

ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរក៏មានការអញ្ជើញចូលរួមមកពីក្រសួងកិច្ចការនារី លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងមន្ដ្រីមន្ទីរកិច្ចការនារីខេត្តកោះកុង ព្រះសីហនុ ព្រះវិហារ តាកែវ កំពង់ធំ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង និងខេត្តពោធិ៍សាត់ នៅទីរួមខេត្តតាកែវ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង
១- ពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីខេត្ត ដើម្បីផ្សព្វផ្សាយបន្តនៅតាមភូមិគោលដៅឱ្យមានចំណេះដឹងពី៖
- ការយល់ដឹង និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀន
- យល់ដឹងពីតួនាទីស្រ្តីជាម្ដាយក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
២- ពង្រឹងសមត្ថភាពផ្នែកច្បាប់ស្តីពីគ្រឿងញៀនទៅដល់មន្ត្រីកិច្ចការនារីខេត្ត។

ថ្ងៃចន្ទ ៩កើត ដល់ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ដល់២៥ ខែតុលា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង