/ / /

លោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ លោកស្រី អ៉ិន សោភ័ណ្ឌ អនប្រធាន អនុសាខាកាកបាទក្រហមស្រុក តំណាងឱ្យ លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខ ស្រ្តីសម្រាលរួចនៅមណ្ឌលសុខភាពអណ្តូងទឹកចំនួន៣គ្រួសារ

លោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ លោកស្រី អ៉ិន សោភ័ណ្ឌ អនប្រធាន អនុសាខាកាកបាទក្រហមស្រុក តំណាងឱ្យ លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខ ស្រ្តីសម្រាលរួចនៅមណ្ឌលសុខភាពអណ្តូងទឹកចំនួន៣គ្រួសារ ដូចមានរាយនាមខាងក្រោម÷

១. ឈ្មោះ អ៉ីវ គា អាយុ២៩ឆ្នាំ នៅភូមិជីត្រះ ទទួលបានថវិកា ២០០,០០០៛និងទឹកសុទ្ធវីតាល់១កេស

២. ឈ្មោះ ចយ យៀន អាយុ២០ឆ្នាំ នៅភូមិអណ្តូងទឹក ទទួលបានថវិកា ២០០,០០០៛

៣. ឈ្មោះ ហូយ សុខហេង អាយុ១៨ឆ្នាំ នៅភូមិតាមាឃ ទទួលបានថវិកា ១០០,០០០៛

ក្នុងឱកាសនោះ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខា ក្រោមការដឹកនាំរបស់លោកជំទាវប្រធានសាខាកាកបាទក្រហមខេត្តកោះកុង ជាពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរា ស្ត្រីទើបសម្រាល គ្រួសាររស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

វេលាម៉ោង ៨:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អំពីសិក្ខា​សាលាស្តីពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍មូលនិធិប័ណ្ណសមធម៌ និងព្រឹត្តិការណ៍សហគមន៍ស្ដ្រី និងកុមារក្រោមអាយុ២ឆ្នាំ

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រី នៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក ស្រុក និងស.ស.យ.ក វិទ្យាល័យឬស្សីជ្រុំ បានធ្វើអនាម័យបរិស្ថាន រើសសំរាម

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង បានដឹកនាំ លោក លោកស្រីសមាជិកប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង បានដឹកនាំប្រធាន មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ន៨ងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី “ការពិនិត្យស្ថានភាពឥណទានថវិកាសម្រាប់បើកផ្ដល់ប្រាក់បៀវត្ស និងប្រាក់លាភការផ្សេងៗជូនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្ដរាយ (PRISM)