ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ក្រុមគណៈប្រតិភូ ជាក្រុមការងារវាយតម្លៃមន្ទីរពេទ្យស្រលាញ់ទារកគំរូ ចិញ្ចឹមកូនដោយទឹកដោះម្ដាយ (Center of Excellence for Breastfeeding-COE for BF) ដែលអញ្ជើញមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងក្រុមការងារដៃគូអភិវឌ្ឍន៍ Alive & Thrive និង Hellen Keller International-HKI និង WVI-Cammbodia បានអញ្ជើញមកជួបប្រជុំជាមួយលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមកាងារស្នូល COE-FBF នៃមន្ទីរពេទ្យ ដែលមានលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាប្រធានក្រុមការងារនេះ។ វត្តមានរបស់ក្រុមការងារថ្នាក់ជាតិ និងដៃគូអភិវឌ្ឍន៍ខាងលើ មានគោលបំណងចុះសិក្សា និងវាយតម្លៃបឋមរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ស្ដីពី ការអនុវត្តគោលការណ៍មន្ទីរពេទ្យស្រលាញ់ទារកគំរូ ចិញ្ចឹមកូនដោយទឹកដោះម្ដាយ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីត្រៀមប្រែក្លាយមន្ទីរពេទ្យ ជាមណ្ឌលស្រលាញ់ទារកគំរូ ចិញ្ចឹមកូនដោយទឹកដោះម្ដាយ ដែលអនុវត្តទៅតាមគោលការណ៍លើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយ ។