លោក ហាក់ ស៊ីម អភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារមកទទួលទេយ្យទានព្រះតេជគុណ វង្ស វុទ្ធី ជាព្រះគ្រូចៅអធិការ វត្តសមុទ្ទារាម (ហៅវត្តប៉ាក់ខ្លង) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យក្នុងនោះរួមមានអង្ករ០៥បាវ មីម៉ាម៉ា២០កេស ត្រីខ០៥យួរ ទឹកត្រី៤៨ដប ទឹកផ្លែឈើ០៥កេស ទឹកក្រូច០២កេស ខារ៉ាបាវ០១កេស ត្រីខ០៥យួរ ទឹកសុទ្ធវីតាល់០៤កេស ទឹកដោះគោខាប់ ២០កំប៉ុង ទឹកត្រីទន្សាយ ០២យួរ ស្កសរ ១៩គ.ក តែ៣០កញ្ចប់ ទឹកសុទ្ធថៃ១០យួរ ប្រេងឆា ០៦ដប ទឹកស៊ីអ៊ីវ ០៣យួរ ខ្ទឹមស ប៊ីចេង០៤គ.ក និងថវិកា ២០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា សម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ ។
ក្នុងឱកាសនោះលោកអភិបាលរងស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ ព្រះគ្រូចៅ អធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា ។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣