មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអាជ្ញាធរស្រុកកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "សុខភាពបន្តពូជ និងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងក្មេងស្រី" ក្រោមអធិបតីភាព៖
១.លោក សំ សំអុល អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង
២.លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត
៣.លោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក ស្រុកកោះកុង
ដែលមានការចូលរួមពី លោកមេឃុំត្រពាំងរូង សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង សមាជិកភូមិ អ្នកគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង អ្នកទ្រទ្រង់សុខភាពភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំ សរុបចំនួន ៦០នាក់ (ស្រី ៥២នាក់) នៅវត្តគិរីសត្ថារាម (ហៅវត្តត្រពាំងរូង)។
ព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣