លោកវរសេនីយ៍ឯក អ៊ុំ សំបូរ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំកម្លាំងនគរបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ កង សុខុម នាយការិយាល័យសន្តិសុខផ្ទៃក្នុង ដល់គេហដ្ឋាននៃសព ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបាន ប្រគល់លិខិតរំលែកទុក្ខ ព្រមទាំងបានប្រគល់បច្ច័យចូលបុណ្យ ចំនួនបួនលានរៀលគត់ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ ។
ថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ October 18, 2023