ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
នៅរសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងជាទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង ដែលលោកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមប្រធានក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងការបម្រើសេវានៅក្នុងមន្ទីរពេទ្យ ដល់ព្រះសង្ឃ ព្រមទាំងអ្នកជំងឺមួយចំនួនទៀតដែលកំពុងសម្រាកព្យាបាលនៅផ្នែកវះកាត់ធំនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបានប្រកេននិងជូនពរដល់ព្រះសង្ឃ ព្រមទាំងអ្នកជំងឺទាំងអស់ឆាប់បានជាសះស្បើយ និងឆាប់បានត្រឡប់ទៅគេហដ្ឋានវិញ។